៤ ចំនុចដែលនាំឲ្យអ្នកទទួលបានជោគជ័យក្នុងជីវិត



ជីវិតមនុស្សតែងតែប្រឈមមុខជាមួយនឹងការបរាជ័យ ហើយអ្នកដែលបរាជ័យនឹងទទួលបានបទពិសោធន៍។ កត្តាដែលធ្វើឲ្យអ្នកដែលធ្លាប់បរាជ័យ ទទួលបានបានជោគជ័យវិញ គឺដោយសារតែការទទួលស្គាល់កំហុស ស្វែងយល់ពីកំហុស និងកែលម្អកំហុស ដែលខ្លួនបានធ្វើខុសឲ្យទទួលបរាជ័យវិញ។ នៅទីនេះ គឺជាចំនុចមួយចំនួនដែលជំរុញទឹកចិត្តអ្នក ឲ្យហ៊ានឈានជើងឆ្ពោះទៅរកភាពជោគជ័យ៖

១. អ្នកត្រូវចាំថា ការឈានជើងជាលើកដំបូងគឺរឿងពិបាកបំផុត 
ស្ទើរតែអ្នកជោគជ័យទាំងអស់ តែងតែទទួលបរាជ័យនៅជំហានដំបូង ហើយវាពិតជារឿងដ៏គួរឲ្យខ្លាចសម្រាប់អ្នក ប៉ុន្តែបើសិនជាអ្នកក្លាហានហ៊ានចាប់ផ្តើម នោះអ្នកនឹងអាចទទួលបានជោគជ័យ ប្រសើរជាងអ្នកបានត្រឹមតែគិត តែមិនហ៊ានសាកល្បង ហើយក៏មិនអាចជោគជ័យដូចគ្នាដែរ។​

២. ការជោគជ័យដ៏អស្ចារ្យ គឺត្រូវការពេលវេលា 
គ្រប់ការជោគជ័យទាំងអស់ គឺទាមទារឲ្យអ្នកហ៊ានចំណាយពេលវេលា រងចាំពេលវេលាល្អ និងបង្កើតពេលវេលាល្អ ឫឱកាស។ អ្នកមិនទទួលបានជោគជ័យធំដុំក្នុងរយៈពេលដ៏ខ្លីបានទេ ពីព្រោះភាពល្អឥខ្ចោះមួយមិនមែនធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃ ប៉ុន្មានខែ ឫប៉ុន្មានឆ្នាំនោះទេ។​

៣. ធ្វើខ្លួនជាអ្នករវល់ មិនស្មើរនឹងធ្វើខ្លួនជាអ្នកបង្កើត 
ចំនុចនេះចង់សំដៅដល់មនុស្សមួយចំនួនដែលតែងតែរវល់ជាមួយការងារ និងសកម្មភាពរបស់ខ្លួន ចេញពីប្រជុំកន្លែងមួយទៅជួបជាមួយអ្នកដទៃផ្សេងទៀត ពីមួយថ្ងៃទៅមួយថ្ងៃ រកពេលវេលាសម្រាក់គ្មាន តែនៅតែមិនអាចទទួលបានជោគជ័យដល់កម្រិតកំពូល។ ផ្ទុយទៅវិញ សម្រាប់អ្នកដែលធ្វើខ្លួនជាអ្នកបង្កើត គេតែងតែចំណាយពេលវេលាឲ្យមានប្រសិទ្ទភាពបំផុត និងសញ្ជឹងគិត ផ្សេងរកគំនិតពិសេសៗ ប្លែកៗ និង ថ្មីៗ ដើម្បីអភិឌ្ឍន៍ខ្លួនឯង ក៏ដូចជាក្រុមហ៊ុនផងដែរ។​

៤. ផ្លូវចិត្ត គឺជាបញ្ហាធំ 
នុស្សមួយចំនួនធំតែងតែនឹកសោកស្តាយនឹងពេលវេលាដែលបានកន្លងហួស ហើយមិនព្រមសំឡឹងមើលទៅអនាគត ដែលនេះហេតុធ្វើឲ្យអ្នកដែលទទួលបរាជ័យ នៅស្ងៀមត្រឹង និងមិនព្រមបោះជំហានទៅមុខ ប្រឈមមុខនឹងឧបសគ្គឡើយ ហើយទីបំផុតមានឈ្មោះត្រឹមតែអ្នកបរាជ័យម្នាក់ប៉ុណ្ណោះ។​ អ្នកគប្បីធ្វើឲ្យចិត្តខ្លួនឯងរំភើប ញាប់ញ័រ ពុះកញ្ជ្រោលនឹងអ្វីដែលអ្នកកំពុងតែស្រមើលស្រមៃចង់បាន ចង់ធ្វើ ហើយចាប់ផ្តើមធ្វើសិក្សាពីវាឲ្យបានច្បាស់លាស់ រួចសិមចាប់ផ្តើមអនុវត្តន៍តាមអ្វីដែលអ្នកបានគ្រោងទុក៕



Comments

Popular posts from this blog

Why Do Some People Always Get Bitten By Mosquitoes While Others Don’t?